ថ្ងៃនេះតាមបណ្ដាខេត្ដខ្លះ អាចមានភ្លៀងធ្លាក់១៥ភាគរយ ដោយឡែករាជធានី និងខេត្ដមួយចំនួនទៀតពុំមានភ្លៀងទេ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦--ថ្ងៃនេះតាមបណ្តាខេត្តខ្លះ បាត់ដំបង អាចមានភ្លៀងធ្លាក់ជាមួយ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥% ចំណែកខេត្តព្រៃវែង ពោធិ៍សាត់ តាកែវ កណ្តាល កំពង់ឆ្នាំង កំពង់ធំ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ ។ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការ ផ្សាយរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ។
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ៖ ព្យុះទី៩ឈ្មោះបាវី (Bavi) T2609 ដែលបានវិវត្តទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពល លើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជាណាចក្រ កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦៖ ១-តំបន់វាលទំនាប៖ – សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម ៤ម៉ែត្រវិនាទី។ ខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង បន្ទាយមានជ័យ និងបាត់ដំបង អាចមានភ្លៀងធ្លាក់ជាមួយ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។ ចំណែកខេត្តព្រៃវែង ពោធិ៍សាត់ តាកែវ កណ្តាល កំពង់ឆ្នាំង កំពង់ធំ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកព័ទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ដី ២០%។ ចំណែកខេត្តកំពង់ស្ពឺ ប៉ៃលិន និងមណ្ឌលគិរី ពុំមានភ្លៀងធ្លាក់ទេ។ ៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និង និងទិ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយ័ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៣០%។ ចំណែកខេត្តកំពត និងខេត្តកែប ពុំមានភ្លៀងធ្លាក់ទេ។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ៖ សួស សំរិត





