ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡាកើនឡើងដល់ ៣.៨៨៩នាក់
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ -- លោក ចច រ៉ូដ្រីហ្គេ (Jorge Rodriguez) ប្រធានរដ្ឋសភាវេណេស៊ុយអេឡា បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ៣.៨៨៩នាក់ដោយមានមនុស្ស ១៦.៧៤០នាក់រងរបួស។
លោក រ៉ូដ្រីហ្គេ បាននិយាយនៅលើបណ្តាញសង្គមថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាពីរលើកដែលបានវាយប្រហារប្រទេសនេះនៅថ្ងៃទី២៤ ខែមិថុនាក៏បានធ្វើឱ្យមនុស្ស ១៧.៩០៧នាក់គ្មានផ្ទះសម្បែងផងដែរ។
យោងតាមតួលេខផ្លូវការចុងក្រោយបំផុត មនុស្សចំនួន ៦.៤៦២នាក់ត្រូវបានជួយសង្គ្រោះ។ ចាប់តាំងពីគ្រោះរញ្ជួយដីបានវាយប្រហារមកប្រទេសវេណេស៊ុយអេឡាបានកត់ត្រាការរញ្ជួយដីជាបន្តបន្ទាប់ចំនួន១.១៤២លើក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





