គណៈប្រតិភូចិនចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនារី BRICS
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ -- គណៈប្រតិភូចិនដឹកនាំដោយលោកស្រី ហួង សៅវេយ (Huang Xiaowei) អនុប្រធាន និងជាសមាជិកទីមួយនៃលេខាធិការដ្ឋាននៃសហព័ន្ធនារីចិនទាំងមូល បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីនារីប្រ៊ីកស៍ (BRICS) ដែលបានប្រារព្ធឡើងនៅទីក្រុងកូជី ប្រទេសឥណ្ឌា ចាប់ពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍។
នៅក្នុងកិច្ចប្រជុំនោះ លោកស្រី ហួង បាននិយាយថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីអនុវត្តន៍គំនិតផ្តួចផ្តើមសកលទាំងបួនដែលស្នើឡើងដោយប្រទេសចិន ផ្តល់អំណាចដល់ការអភិវឌ្ឍនារីតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង លើកកម្ពស់ការរៀនសូត្រគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌តាមរយៈការផ្លាស់ប្ដូរប្រជាជន និងបកប្រែលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីនារីទៅជាសកម្មភាពជាក់ស្តែង ដើម្បីរួមគ្នាឈានទៅមុខឆ្ពោះទៅរកសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
គណៈប្រតិភូក៏បានចែករំលែកយ៉ាងសកម្មនូវសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិន និងជំរុញឱ្យរួមបញ្ចូលឯកសារយោងអំពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីនារីរបស់ប្រទេសចិន និងការលើកកម្ពស់ការអភិវឌ្ឍនារីគ្រប់ជ្រុងជ្រោយនៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានអនុម័តនៅក្នុងកិច្ចប្រជុំ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





