ស្នងការនគរបាលខេត្តតាកែវ រៀបចំពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង អធិការនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ
AKPតាកែវ ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៦---
ស្នងការនគរបាលខេត្តតាកែវ រៀបចំពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំ ណែង លោកវរសេនីយ៍ទោ ឈួន មុន្នី ពីអធិការរងនៃអធិការដ្ឋាននគរបាលស្រុកសំរោង ជាអធិការនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណអធិការដ្ឋាននគរបាលក្រុងដូនកែវ ស្ថិតនៅក្នុងសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៨ខែកក្កដាឆ្នាំ2026។
អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងកា រនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក ឌឹម គឹមសាន្ត អភិបាលនៃគណៈអភិបាលក្រុងដូនកែវ លោក លោកស្រីស្នងការរង លោក លោកស្រីអភិបាលរងក្រុងដូនកែវ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងក្រុង-ស្រុក ប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលក្រុងដូនកែវ មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុង មេបញ្ជាការ មេបញ្ជាការរងផ្នែកសឹករងក្រុង មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ចូលរួមជាច្រើនរូបផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានធ្វើការណែនាំដល់ លោកអធិការនគរ បាលក្រុងដូនកែវទើបទទួលបានការតែងតាំងថ្មី ត្រូវតែចេះសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ជាពិសេសត្រូវរួមសហការគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ចេញល្បាតចល័តជាប្រចាំ24ម៉ោងលើ24ម៉ោង ក្នុងភូមិសាស្រ្តស្មុគស្មាញនិងងាយរងគ្រោះ។ជាពិសេសផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋា នឱ្យបានទាន់ពេលវេលា ក៏ដូចជា បន្តអនុវត្តន៍គោលនយោបាយ "ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព" ឱ្យបានល្អប្រសើរបន្ថែមទៀតផងដែរ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានកោតសរសើរដល់លោកអធិការនិងកង កម្លាំងទាំងអស់ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមកផងដែរ។ លោកស្នងការ ក៏បានជុំរុញបន្ថែមដល់មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងដូន កែវទាំងអស់ ត្រូវរួមសហការការគ្នាបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ពិសេសសេវាសាធារណៈ បង្កើនសាមគ្គី ភាពផ្ទៃក្នុង ពង្រឹងវិន័យកងកម្លាំង និងធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។


លោកឧត្តមសេនីយ៍ទោ ស្នងការនគរ បាលខេត្តតាកែវ ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវបង្កើនការងារផ្សព្វផ្សាយគោលនយោបាយ "ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព" តាមរយៈការធ្វើវេទិការសាធារណៈដល់មហាជនគ្រប់ស្រទាបវណ្ណៈ។លើកកម្ពស់ការយល់ដឹង និងចូលរួមអនុវត្តឱ្យបានលទ្ធផលល្អប្រសើរ ដើម្បីចូលរួមសហការ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ សំដៅធានាឱ្យបាននូវសន្តិសុខសុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពកក់ក្តៅ និងមានជំនឿទុកចិត្ត។ត្រូវរួមសហការគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព នូវគោលការណ៍នានារបស់ថ្នាក់ដឹកនាំ ដែលបានដាក់ចេញស្របតាមផែនការយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល នីតិកាលទី៧បានកំណត់៕

ដោយ៖អ៊ុច សៀង





