នាយករដ្ឋមន្ត្រីប៉ាគីស្ថាន៖ លោកនឹងធ្វើទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់នាសប្តាហ៍ក្រោយ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក សេហ៍បាហ្ស សារីហ្វ (Shehbaz Sharif) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេសគីអាន(Masoud Pezeshkian) កាលពីថ្ងៃអង្គារថា លោកនឹងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់នាសប្តាហ៍ក្រោយ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណី (Ayatollah Ali Khamenei) និងបញ្ជាក់ជាថ្មីអំពីសាមគ្គីភាពរបស់ប៉ាគីស្ថានជាមួយអ៊ីរ៉ង់។
ប្រធានាធិបតីអ៊ីរ៉ង់បានមកដល់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងបន្ត បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





