ខេត្តកែប បើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
AKP កែប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ --






លោក ឃន វុទ្ធី អភិបាល នៃគណៈអភិបាលក្រុងកែប អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការដង្ហែក្បួនផ្សព្វផ្សាយតាមដងផ្លូវជាតិ ក្នុងភូមិសាស្ត្រខេត្តកែប ដែលរៀបចំឡើងដោយវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការស៊ីប៉ា និងដោយមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ច លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
រូបថត៖ AKP-កែប





