គម្រោង Mekong of the River បង្កើតសហគមន៍«អភិរក្សត្រីរកាគយ» នៅខេត្តកំពង់ចាម
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--សហគមន៍មួយនៅខេត្តកំពង់ចាមត្រូវបានជ្រើសរើសឱ្យក្លាយជាតំបន់សហគមន៍អភិរក្សត្រី ដែលជាគោលដៅរបស់គម្រោង Mekong of the River ។ “សហគមន៍រកាគយ” គឺជាទីតាំងដែលមានសក្តានុពល ដោយមានវត្តមានប្រភេទត្រីសំខាន់ៗ ដែលទាមទារឱ្យមានការការពារ និងអភិរក្សជាចាំបាច់។

ប្រភពពីគម្រោង Mekong of the River បានឱ្យដឹងនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦នេះថា សមាជិកសហគមន៍នេះបានចូលរួមដំណើរការដូចសហគមន៍នៅខេត្តផ្សេងទៀតដែរ។ សហគមន៍បានកំណត់តំបន់សម្រាប់តាមដានប្រភេទត្រីកំពុងរងគ្រោះ និងបានកំណត់តំបន់អភិរក្សអាទិភាព។ បន្ទាប់មក ក៏បានរៀបចំផែនការសកម្មភាពសម្រាប់រយៈមួយឆ្នាំ ដើម្បីតាមដាន អភិរក្ស និងការពារតំបន់អភិរក្សត្រីនៅក្នុងភូមិរបស់ពួកគាត់។ ផែនការនេះ មានគោលដៅដើម្បីចូលរួមក្នុងការតាមដានប្រភេទត្រីកំពុងរងគ្រោះថ្នាក់ ការពារទីជម្រកសុវត្ថិភាព កិបស្លាកកូនត្រី និងត្រីមេពូជ លែងត្រីកំពុងរងគ្រោះក្នុងតំបន់អភិរក្សនៃសហគមន៍គោលដៅ។

គួរបញ្ជាក់ផងដែរថា នេះគឺជាផ្នែកមួយនៃគម្រោង«ការការពារ និងស្តាឡើងវិញនូវច្រកផ្លូវរបៀង (តំបន់តភ្ជាប់) ជម្រកត្រីនៅក្នុងទន្លេមេគង្គ» ៕

ដោយ ណយ នឿន (ប្រភព៖គម្រោងជលផលតំបន់ឆ្នេរ)





