ឯកឧត្តម ស៊ុន ចាន់ថុល និងគណៈប្រ តិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចសិក្សានៅក្រុមហ៊ុន SK Incheon Petrochem ក្នុងទីក្រុងអ៊ីនឆុន សាធារណរដ្ឋកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦---
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តបំពេញទស្សនកិច្ចសិក្សានៅក្រុមហ៊ុន SK Incheon Petrochem ក្នុងទីក្រុងអ៊ីនឆុន សាធារណរដ្ឋកូរ៉េ។
នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តបំពេញទស្សនកិច្ចសិក្សានៅក្រុមហ៊ុន SK Incheon Petrochem ក្នុងទីក្រុងអ៊ីនឆុន សាធារណរដ្ឋកូរ៉េ។

ទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសឱ្យក្រុមគណៈប្រតិភូកម្ពុជា សិក្សាអំពីការគ្រប់គ្រងខ្សែច្រវ៉ាក់ផលិតកម្ម ការប្រើប្រាស់ថាមពលស្អាត បច្ចេកវិទ្យា នវានុវ ត្តន៍ និងការអភិវឌ្ឍឧស្សាហកម្មគីមីឥន្ទនៈ ដែលជាវិស័យចំបងក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មក្នុងប្រទេសកូរ៉េ ។
ជាមួយនឹងបទពិសោធន៍ និងគំរូនៃការអភិវឌ្ឍថាមពលបៃតងប្រកបដោយចីរភាពរបស់កូរ៉េកម្ពុជានឹងមានមូលដ្ឋានបន្ថែមសម្រាប់ទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជានាពេលអនាគត។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញក្រុមហ៊ុន SK Incheon Petroleum ទៅសិក្សាស្វែងយល់ពីឱកាសវិយោគក្នុងប្រទេសកម្ពុជា និងលើកឡើងអំពីការគាំទ្រ លើក ទឹកចិត្ត និងកិច្ចសម្របសម្រួល របស់រដ្ឋាភិបាលកម្ពុជាសម្រាប់វិនិយោគិនផងដែរ៕


ដោយ៖ ប៊ុនរិទ្ធ





