ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញចុះពិនិត្យវឌ្ឍន ភាពការសាងសង់អគាសម្ភព នៅមណ្ឌល សុខភាព តក្កវិត
AKP ខេត្តព្រះសីហនុ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦---
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ជើ ញដឹកនាំក្រុមការហារចុះពិនិត្យវឌ្ឍ នភាព នៃការសាងសង់អគាសម្ភពនៅមណ្ឌលសុខភាព តក្កវិត ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុកាលពីរសៀលថ្ងៃពុធទី១៧ ខែមិថុនា ឆ្នាំ២០២៦។
លោកស្រីវេជ្ជបណ្ឌិត ទូច ច័ន្ទដារ៉ា ប្រធា នមណ្ឌលសុខភាពតក្កវិត បានឪ្យដឹងថា មណ្ឌលសុខ ភាពមានផ្ទៃដីជិត ១ហិកតា មានបុគ្គលិកបំរើការងារសរុបចំនួន ១១នាក់ ស្រី ៥នាក់ ។ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម អភិបាល ខេត្តព្រះសីហនុ ក្នុងការបំរើវិស័យសុខាភិបាល ជាពិសេសផ្នែកសម្ភពដាច់ដោយឡែក ដាច់ដោយឡែកពីកន្ទប់ពិនិត្យព្យាបាលជំងឺទូទៅ ព្រោះទារកដែលទើបនឹងកើតមកមានសុខ ភាពល្អ មិនមានការចម្លងជំងឺផ្សេងៗ ព្រមទាំងបានរៀបចំនឹងសាងសង់អគារសម្ភពដាច់ដោយឡែកនេះឡើង ដែលមានបណ្តោយ ២៥ម៉ែត្រ ទទឹង ៧.៥០ ។


ក្នុងឪកាសចុះពិនិត្យវឌ្ឍនភាពនៃការ សាងសង់អគារ សម្ភពនៅមណ្ឌល សុខភាព តក្កវិត ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំលោកស្រីមណ្ឌលសុខ ភាពត្រូវមានគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាព ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីចាំទទួលបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។ ដើម្បីមណ្ឌលសុខភាពរបស់យើងមានសោភ័ណភាព អនាម័យ បរិស្ថានល្អ ត្រូវរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន ក្នុងមណ្ឌលមានដូចជា រៀបចំសួនច្បារ នៅខាង មុខបរិវេណមណ្ឌល សុខភាព ការដាំដើមឈើឪ្យមានពត៌បៃតង មានទីធ្លាសម្រាប់អ្នកជំងឺ និងអ្នកមកថែទាំអ្នកជំងឺ ជាពិសេសក្នុងការទាក់ទាញអ្នកជំងឺមកកាន់មណ្ឌលសុខភាពឪ្យបានកាន់តែច្រើនបន្ថែម ទៀត ម្យ៉ាងទៀតក្រមសីល ធម៌វិជ្ជាជីវៈសុខា ភិបាល ក៏ជារៀងមួយសំខាន់បំផុតសម្រាប់បំរើសេវាសាធារណឪ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធិផលក្នុងការបំរើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ ក្រុមការងារបច្ចេកទេស សាងសង់អគារសម្ភព ត្រូវធ្វើការសាងសង់ប្រកប ដោយស្តង់ដារបច្ចេកទេស បានលឿន ធានាការប្រើ ប្រាស់បានយូរ។
ជាមួយគ្នានោះផងដែរ ឯកឧត្តម អភិបា លខេត្តក៏បានអញ្ជើញសួរសុខទុក ស្រ្តីឆ្លងទន្លេចំនួន ២នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាជូនស្រ្តីឆ្លងទន្លេក្នុងម្នាក់ថវិកា ២០ម៉ឺនរៀល និងបានជូនពរឪ្យមានសុខភាពល្អ ទាំងម្តាយ និងកូន ៕

ដោយ៖ ងូ សុមុនី





