អភិបាលរងខេត្តកំពង់ធំដឹកនាំកិច្ចប្រជុំពង្រឹងការងារសម្របសម្រួលព័ត៌មាននិងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៦--លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងការងារព័ត៌មាននិងសាធារណមតិកាលពីរសៀលថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកំពង់ធំដើម្បីធានាបាននូវការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងឆ្លើយតបប្រក បដោយប្រសិទ្ធភាពចំពោះសាធារ ណជន។

កិច្ចប្រជុំនេះមានការចូលរួមពីលោកនា យករដ្ឋបាលសាលាខេត្ត តំណាងកងក ម្លាំងប្រដាប់អាវុធទាំង៣ គណៈអភិបាល ក្រុង-ស្រុកទាំង៩ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានធ្វើបទអន្តរាគម ន៍ស្ដីពីតួនាទី និងភារកិច្ចរបស់ក្រុមការ ងារសម្របសម្រួលព័ត៌មានក្នុងការតាមដាន ទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គមព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយតម្លាភាព និងទាន់ពេលវេលា។

លោកស្រីប្រធានមន្ទីរក៏បានលើកឡើងអំពីសារៈសំខាន់នៃការបញ្ជ្រាបព័ត៌មានពិតជូនសាធារណជនស្តីពីសមិទ្ធផលនានាក្នុងការអភិវឌ្ឍខេត្ត ក៏ដូចជាការលើកកម្ពស់កិត្យានុភាព កិត្តិយស និងសមិទ្ធផលការងាររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវស្ថិរភាពសាធារណមតិក្នុងសង្គម។

ក្នុងឱកាសនោះលោក អ៊ុន បុត្ត បានក្រើនរំឭកដល់ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក និងអង្គភាពកងកម្លាំងទាំងអស់ ជាពិសេសអ្នកនាំ ពាក្យត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ និងក្ដាប់សភាពការណ៍ព័ត៌មានឱ្យបានជាប់ជាប្រចាំនិងបានណែនាំឱ្យពន្លឿនការឆ្លើយតបព័ត៌មានពាក់ព័ន្ធនានាឱ្យបានទាន់ពេលវេលា ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ ដោយប្រើប្រាស់ព័ត៌មានពិតជាមូលដ្ឋានក្នុងការបកស្រាយ និងបន្សាបព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំភាន់ ដែលអាចបង្កឱ្យមានការយល់ច្រឡំក្នុងសាធារណជន និងប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន និងថ្នាក់ដឹកនាំ។
លោក អ៊ុន បុត្ត បានសង្កត់ធ្ងន់ថា ព័ត៌ មានក្លែងក្លាយ និងព័ត៌មានបែបបំពុលសង្គម ដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានមួយចំនួនមានប្រភពពីគេហទំព័រ ឬបណ្ដាញសង្គមនៅក្រៅប្រទេសដែលខ្វះភាពជឿជាក់ និងមាននិន្នាការលម្អៀង ព្រមទាំងព័ត៌មានដែលត្រូវបានបង្កើតឡើងដោយក្រុមជនខិលខូចមួយចំនួន ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួននោះ អាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម សណ្ដាប់ធ្នាប់សាធារណៈនិងការយល់ឃើញរបស់ប្រជាពលរដ្ឋ។
លោកអ៊ុន បុត្តអភិបាលរងខេត្តកំពង់ធំបានអំពាវនាវឱ្យគ្រប់មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការតាមដាន ស្រាវជ្រាវ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជន៕
ដោយ៖ ស៊ុម វណ្ណា





