ឯកឧត្តម លី ធុជ៖ រយៈពេល៧០ឆ្នាំដែលទ្វារនៃចំណងការទូតរវាងកម្ពុជា និងរុស្សី បានបើកឡើងមិនដែលបានបិទឡើយ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ឆ្នាំនេះជាគម្រប់ខួប៧០ឆ្នាំដែលទ្វារនៃចំណងការទូតរវាងកម្ពុជា និងរុស្ស៊ីបានបើកឡើងហើយទ្វារនេះមិនដែលបានបិទម្តងណាឡើយក្នុងរយៈពេលប្រាំពីរទសវត្សរ៍នេះ។ ខ្ញុំក៏សូមសម្តែងសេចក្តីសាទរជូនចំពោះប្រទេស និងប្រជាជនរុស្សី ក្នុងឱកាសនៃទិវានៃប្រទេសរុស្ស៊ី។

ឯកឧត្តមបណ្ឌិត លី ធុជ បាន បញ្ជាក់បែបនេះ ក្នុងឱកាសឯកឧត្ដមចូលរួមជាភ្ញៀវកិត្តិយស ក្នុងទិវានៃប្រទេសរុស្ស៊ី Russia Day) កាលពីរាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។


ឯកឧត្តមបញ្ជាក់ថា ពេលវេលា និងពិភពលោក មានការប្រែប្រួល ប៉ុន្តែមិត្តភាព សេចក្តីគោរព និងទំនុកចិត្តរវាងប្រទេសទាំងពីរ មិនមានការប្រែប្រួលឡើយ។ តាមរយៈចំណងមិត្តភាពនេះ រុស្ស៊ីបានចូលរួមសំខាន់ក្នុងកសាងធនធានមនុស្សនៅកម្ពុជា ពោលនិស្សិតប្រមាណប្រាំបីពាន់នាក់បានទៅបន្តការសិក្សានៅរុស្ស៊ី និងបានត្រឡប់មកវិញ ហើយដើរតួសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ រុស្សីក៏បានចូលរួមយ៉ាងសំខាន់ក្នុងពិភពលោក តាមរយៈវិទ្យាសាស្ត្រ អក្សរសាសន៍សិល្បៈ និងតន្ត្រី៕

ដោយ សួស សំរិត





