គោលនយោបាយពន្ធគយសូន្យរបស់ចិនជួយជំរុញពាណិជ្ជកម្មជាមួយម៉ារ៉ុក
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ -- សម័យប្រជុំនៃកម្មវិធីពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាហ្វ្រិក (CAETE) នៅក្នុងប្រទេសម៉ារ៉ុក ត្រូវបានគេរំពឹងថានឹងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន-ម៉ារ៉ុក ដោយសារគោលនយោបាយពន្ធគយសូន្យរបស់ប្រទេសចិនសម្រាប់បណ្តាប្រទេសនៅអាហ្វ្រិក និងការពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មបង្កើតឱកាសថ្មីៗសម្រាប់វិស័យពាណិជ្ជកម្ម ការវិនិយោគ និងការធ្វើសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយលេខាធិការដ្ឋាន CAETE និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសម៉ារ៉ុក ដែលប្រព្រឹត្តទៅនៅ Casablanca ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ ដែលជាសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រៅប្រទេសដ៏សំខាន់លើកដំបូងដែលរៀបចំរបស់ខេត្តហ៊ូណាននៅភាគកណ្តាលប្រទេសចិននៅក្នុងទ្វីបអាហ្វ្រិក ចាប់តាំងពីប្រទេសចិនបានអនុវត្តពន្ធគយសូន្យយ៉ាងពេញលេញសម្រាប់ប្រទេសអាហ្វ្រិកចំនួន៥៣ ដែលខ្លួនមានទំនាក់ទំនងការទូតជាមួយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





