ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់៖ គ្មានការជ្រៀតជ្រែកពីប្រទេសទីបីណាមួយត្រូវបានអនុញ្ញាតិនៅក្នុងបញ្ហាច្រកសមុទ្រហ័រមុសទេ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ -- នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មានស្ពុតនីក (Sputnik) លោក ម៉ូសេន រ៉េហ្សាអ៊ី ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានឆ្លុះបញ្ចាំងពីស្ថានភាពនៃច្រកសមុទ្រហ័រមុស និងការប៉ុនប៉ងជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកក្នុងកិច្ចការតំបន់។
លោក ម៉ូសេន រ៉េហ្សាអ៊ី ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក ម៉ូចតាបា ខាំមេណី បានប្រាប់សារព័ត៌មានស្ពុតនីកថា ច្រកសមុទ្រហ័រមុស គឺជាដែនសមត្ថកិច្ចរបស់អ៊ីរ៉ង់ និងអូម៉ង់តែម្នាក់ឯង ហើយទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបនឹងមិនត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងផ្លូវទឹកយុទ្ធសាស្ត្រនេះទេ។
បច្ចុប្បន្ន មាននាវាប្រហែល ៣០គ្រឿងឆ្លងកាត់ច្រកសមុទ្រហ័រមុសជារៀងរាល់ថ្ងៃ ហើយអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រួលចរាចរណ៍។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកកំពុងរារាំងនាវាដែលធ្វើដំណើរតាមបណ្តោយផ្លូវដែលបានបង្កើតឡើង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





