លោក ស៊ី ជិនពីង ផ្ញើសារអបអរសាទរដល់អគ្គទេសាភិបាលថ្មីនៃប្រទេសកាណាដា
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអបអរសាទរលោកស្រី ល្វីស អាបួរ (Louise Arbour) ចំពោះការចូលកាន់តំណែងជាអគ្គទេសាភិបាលកាណាដា។
នៅក្នុងសារអបអរសាទរ លោក ស៊ី បាននិយាយថា ការអភិវឌ្ឍដ៏រឹងមាំនិងស្ថិរភាពនៃទំនាក់ទំនងចិន-កាណាដា បានបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងអំណោយផលដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពពិភពលោក។
លោក ស៊ី បាននិយាយថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-កាណាដា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយលោកស្រី អាបួរ ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រថ្មីរវាងប្រទេសចិន-កាណាដា តាមបណ្តោយផ្លូវដ៏រឹងមាំ ស្ថិរភាព និងប្រកបដោយចីរភាពក្នុងស្មារតីនៃការគោរពគ្នា ផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ ក៏ដូចជាការស្វែងរកចំណុចរួម ដើម្បីនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





