លោក ស៊ី ត្រឡប់មកដល់ទីក្រុងប៉េកាំងវិញ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ -- លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន(CPC) និងជាប្រធានាធិបតីចិន បានត្រឡប់មកទីក្រុងប៉េកាំងវិញកាលពីរសៀលថ្ងៃអង្គារ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើង។
អ្នកចូលរួមជាមួយលោក ស៊ី មានភរិយារបស់លោក លោកស្រី ផេង លីយ័ន (Peng Liyuan) លោក កៃ គី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC និងជានាយកការិយាល័យទូទៅនៃគណៈកម្មាធិការកណ្តាលបក្ស CPC និងលោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC និងជារដ្ឋមន្ត្រីការបរទេសចិនបានត្រឡប់មកវិញតាមជើងហោះហើរជាមួយគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





