ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង
AKP ព្រៃវែង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦- -





ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែង លោក វង្ស សេនវិសុត្ស ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែងថ្មី ជំនួសលោកស្រី សេង ទៀង ដែលត្រូវចូលនិវត្តន៍ ដែលពិធីប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្ត ដោយមានវត្តមាន ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ុំ ប៊ុនឡេង តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត។
រូបថត៖ AKP-ព្រៃវែង





