ឯកឧត្តម សាយ សំអាល់ អញ្ជើញសំណេះសំណាលកម្មវិធីជំនួបវាគ្មិនពិសេសនៃកម្មវិធីមនសិការពលរដ្ឋល្អ ឆ្នាំ២០២៦
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលការងារ ស.ស.យ.ក. រាជធានីភ្នំពេញ ខេត្តកំពត និងខេត្តព្រះសីហនុ អញ្ជើញចូលរួមកម្មវិធីជំនួបវាគ្មិនកម្មវិធី “មនសិការពលរដ្ឋល្អ” ឆ្នាំ២០២៦ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ បានរាយការណ៍សង្ខេបអំពីសាវតានៃកម្មវិធី “មនសិការពលរដ្ឋល្អ” ចាប់ដំណើរការពីឆ្នាំ ២០២៤ ក្រោមកិច្ចសហការរវាងក្រសួងអប់រំយុវជន និងកីឡា ជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើការអនុវត្តសាកល្បងលើខេត្តចំនួន៦ មានខេត្តព្រះសីហនុផងដែរ។ នៅឆ្នាំ២០២៥ កម្មវិធី “មនសិការពលរដ្ឋល្អ” បានពង្រឹករាជធានី-ខេត្តគោលដៅរហូតដល់១២ មានដូចជា៖ រាជធានីភ្នំពេញ, ព្រះសីហនុ, កណ្តាល, តាកែវ, កំពង់ស្ពឺ, កំពង់ចាម, កំពង់ធំ, សៀមរាប,បាត់ដំបង, ប៉ៃលិន, ស្វាយ រៀង, និងស្ទឹងត្រែង។ ឆ្នាំ២០២៦នេះ រាជធានី-ខេត្តទាំង១១ កម្មវិធី “មនសិការពលរដ្ឋល្អ” ខេត្តព្រះ សីហនុ បានបង្រៀនដល់សមាជិកក្លឹបជាសិស្សានុសិស្សថ្នាក់ទី១០ និងទី១១ សរុបចំនួន ៦០០នាក់ ស្មើ ២៤ក្លឹប គឺមួយក្លឹបមាន ២៥នាក់ ដោយអនុវត្តតាមសាលាគោលដៅចំនួន៦ រួមមានវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ, វិទ្យាល័យ ហ៊ុនសែន មិត្តភាព, វិទ្យាល័យស្ទឹងហាវ, វិទ្យាល័យ ហ៊ុនសែន វាលរេញ, វិទ្យាល័យ ហ៊ុនសែន ព្រៃនប់ និងវិទ្យាល័យ ហ៊ុនសែន កំពង់សីលា ដោយសាលានីមួយៗមានថ្នាក់ទី១០ ចំនួន២ក្លឹប និងថ្នាក់ទី១១ ចំនួន២ក្លឹបដូចៗគ្នា។ បង្រៀនរយៈពេល១២សប្តាហ៍ សិក្សាទៅលើមេរៀនចំនួន៦ មានគ្រូបង្គោល និងគ្រូជំនួយសរុបចំនួន ២៦នាក់ បញ្ចូលសកម្មភាពសំខាន់ៗដូចជា៖ ១.សមាជិកក្លឹបជាសិស្សថ្នាក់ទី១០ និងទី១១ មិនយកសមាជិកជាសិស្សថ្នាក់ទី១២ ដើម្បីជៀសវាងប៉ះ ពាល់ដល់ការត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិរបស់ក្មួយៗ។ ២.រៀបចំថ្នាក់និទស្សន៍ថ្នាក់ខេត្ត នៅវិទ្យា ល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ គ្រូទាំងអស់របស់កម្មវិធីមនសិការពលរដ្ឋល្អ សុទ្ធតែទទួលការបណ្តុះបណ្តាល និងឆ្លងកាត់បង្រៀនសាកល្បង ដើម្បីធានាថា ការបង្រៀនប្រកបដោយគុណ ភាព មានផែនការ និងវិធីសាស្ត្របង្រៀនច្បាស់លាស់។ ៣.ការចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សមាជិកក្លឹបឆ្នាំចាស់ និងការផ្តល់សៀវភៅសិក្សា និងអាវយឺតដល់សមាជិកក្លឹបថ្មី។ ៤.ការរៀបចំឯកសារទស្សនទានគម្រោង “កម្ពុជាក្នុងបេះដូងខ្ញុំ” ក្នុងមួយក្លឹបមាន ២គម្រោង, មាន ២៤ក្លឹប ស្មើនឹង ៤៨គម្រោង ដែលគម្រោងនោះ មានប្រធានបទពាក់ព័ន្ធនឹងអប់រំ វប្បធម៌ សាសនា កីឡា, សុខាភិបាល, ទេសចរណ៍, កសិកម្ម, និងបរិស្ថាន។ គម្រោងទាំង៤៨ ឆ្លងកាត់ការវាយតម្លៃជ្រើសរើសយកតែ ២គម្រោងតែប៉ុណ្ណោះ ដើម្បីយកទៅប្រកួតថ្នាក់ជាតិជាមួយគម្រោងមកពីខេត្តដទៃនាចុងខែកញ្ញា ឬខែតុលាខាងមុខ។ ៥.ការចុះទស្សនកិច្ចសិក្សានៅវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី កសិដ្ឋានចិញ្ចឹមត្រី និងក្រុមហ៊ុនផលិតចំណីសត្វ MRT។

ជាមួយគ្នានោះដែរ ឯកឧត្តម សាយ សំអាល់ បានធ្វើការណែនាំនៅចំណុចមួយចំនួនសម្រាប់កម្មវិធី មនសិការពលរដ្ឋល្អ ដែលជាការផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ដើម្បីឧត្តមប្រយោជន៍របស់ខ្លួនយើង ឧត្តមប្រយោជន៍ជាតិរបស់យើង និងជាមោទនភាពជាខ្មែរដែលមានប្រាងប្រាសាទ ជាពិសេសនឹកដល់អ្នកដែលបានលះបង់អាយុជីវិត ប្រាជ្ញា ស្មារតីក្នុងបុព្វហេតុជាតិ មាតុភូមិ ហើយប្រទេសកម្ពុជាជាប្រទេសដែលមានអរិយធម៌ខ្ពង់ខ្ពស់ តែ៥០០ឆ្នាំកន្លងមក យើងបានឆ្លងកាត់សង្គ្រាមបន្យល់ទុកនូវទឹកភ្នែក ទទួលនូវគំនរផះផង់ គំនរឆ្អឹងជាច្រើន។ ដូច្នេះយើងជាយុវ ជន ត្រូវខិតខំជំរុញកម្មវិធីឌីជីថល ព្រោះយើងមានទិដ្ឋភាពពីរ ១.នគរូបនីយកម្ម បុរីជនបទ មានទឹកស្អាត ភ្លើង ផ្លូវ ២.ភូមិឋានក្សេមក្សាន្ត យើងត្រូវឯករាជម្ចាស់ការ និងមានបំណិនជីវិត គ្នានគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងខុសច្បាច់ ៣.ទំនំសុភមង្គល ផ្ទះរបស់យើងមានកន្លែងកេងប្រកបដោយផាសុខភាព បន្ទប់ទឹក ផ្ទះបាយ និងកន្លែងទទួលភ្ញៀវប្រកបដោយភាពស៊ីវិល័យ ។ យើងត្រូវបណ្តុះមនសិការគោរពវិន័យក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ យុវជនរបស់យើងមានភាពក្លាហាន ហ៊ានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី បំរើជាតិមាតុភូមិ ត្រូវប្រើប្រាស់បច្ចេកវិទ្យាឌីជីថល កសាងបរិយាកាសឱ្យមានមនសិការជាពលរដ្ឋល្អ ប្រកបដោយមនោសញ្ចេតនាជួយគ្នាទៅវិញទៅមក ដែលជាឱកាសការពាឃឿនការពារជាតិ ព្រោះការអភិវឌ្ឍជាតិទាមទារឱ្យយើងមានយុទ្ធសាស្ត្រ និងមានធនធានមនុស្សកាន់តែច្រើន ផ្តើមចេញពីការពង្រឹងគុណភាពវិស័យអប់រំនេះតែម្តង៕

ដោយ ងូ សុមុ





