លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ក្នុងខេត្តកណ្តាល
AKP កណ្តាល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ —











លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយនៃកម្ពុជា អញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាកសាង “រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ” នៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ នៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានយាង និមន្ត និងអញ្ជើញចួលរួមបញ្ចុះបឋមសិលារួមមាន សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធជាច្រើនរូបទៀត។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





