ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េចូលរួមស្តាប់បាឋកថាពិសេសស្តីពី«គោលនយោបាយការបរទេសរបស់អេហ្ស៊ីប ទាក់ទិនបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់ និងសកលលោក»
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦---
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធា រណរដ្ឋកូរ៉េឯកឧត្តម ឃួន រតនៈបានចូលរួមស្តាប់បាឋកថាពិសេសស្តីពី «គោលនយោបាយការបរទេសរបស់អេហ្ស៊ីប ទាក់ទិនបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់ និងសកលលោក»។
ឯកឧត្តមមឃួន រតនៈបានឱ្យដឹងថាកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបានចូលរួមស្តាប់បាឋកថាពិសេស (Special Lecture) ស្តីពី «គោលនយោបាយការបរទេសរបស់អេហ្ស៊ីប ទាក់ទិនបញ្ហាប្រឈមសំខាន់ៗក្នុងតំបន់ និងសកលលោក» ដែលថ្លែងដោយ ឯកឧត្តមបណ្ឌិត Badr Abdel Atty រដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រ តិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប នៅសាកលវិទ្យាល័យ Hankuk University of Foreign Studies (HUFS) នៅទីក្រុងសេអ៊ូល។
ឯកឧត្តមថាកម្មវិធីនេះត្រូវបានរៀបចំដោយ ឯកឧត្តម Hazem Zaki ឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមឯកអគ្គរាជ-រដ្ឋទូត មន្ត្រីការទូត អ្នកសិក្សាស្រាវជ្រាវ សាស្ត្រាចារ្យ និងនិស្សិតជាច្រើនរូប។


បាឋកថានេះ បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការផ្លាស់ប្តូរទស្សនៈ និងស្វែងយល់បន្ថែមអំពីទិសដៅគោល នយោបាយការបរទេសរបស់អេហ្ស៊ីប ព្រមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា៕


ដោយ៖ ប៊ុនរិទ្ធ





