ខេត្តហ្វូជានរបស់ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាច្រកសមុទ្រលើកទី១៨
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ -- អ្នកនាំពាក្យម្នាក់របស់ចិនដីគោកបាននិយាយកាលពីថ្ងៃពុធថា វេទិកាច្រកសមុទ្រលើកទី១៨ នឹងត្រូវធ្វើឡើងនៅក្នុងខេត្តហ្វូជាន នៅភាគខាងកើតប្រទេសចិន នៅពាក់កណ្តាលខែមិថុនាខាងមុខនេះ។
យោងតាមលោកស្រី ជូ ហ្វេងលាន អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានឱ្យដឹងថា សន្និសីទសំខាន់នៃព្រឹត្តិការណ៍នេះត្រូវបានគ្រោងធ្វើនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដោយទីក្រុងឆ្នេរសមុទ្រសៀមិននឹងធ្វើជាទីកន្លែងសំខាន់។
លោកស្រី ជូ បាននិយាយថា ព្រឹត្តិការណ៍ពាក់ព័ន្ធជាបន្តបន្ទាប់ក៏នឹងត្រូវធ្វើឡើងនៅទូទាំងតំបន់ផ្សេងៗទៀតនៃខេត្តហ្វូជានផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





