ចំណងមិត្តភាពចិន-ឡាវ ទទួលបានលទ្ធផលរឹងមាំ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ -- ការពង្រីកមន្ទីរពេទ្យមហោសថទំនើបនៅទីក្រុងវៀងចន្ទន៍ គឺជានិមិត្តរូបដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅរវាងចិន និងឡាវ។ ដំបូងឡើយ គម្រោងដែលផ្តល់មូលនិធិដោយប្រទេសចិនចំនួន ៩២លានដុល្លារអាម៉េរិកត្រូវបានបញ្ចប់នៅឆ្នាំ២០២៤ ដោយបានបង្កើនសមត្ថភាពមន្ទីរពេទ្យនេះទ្វេដង និងជំរុញការថែទាំអ្នកជំងឺយ៉ាងខ្លាំងតាមរយៈហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រទំនើបឧបករណ៍ទំនើប និងការបណ្តុះបណ្តាលបុគ្គលិកមន្ទីរពេទ្យ។
ក្រៅពីការថែទាំសុខភាព ការតភ្ជាប់រវាងប្រទេសទាំងពីរបានឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំមួយ ដែលដឹកនាំដោយផ្លូវដែកចិន-ឡាវ។ ចាប់តាំងពីបើកដំណើរការប្រតិបត្តិការឆ្លងកាត់ព្រំដែនមក ផ្លូវដែកនេះបានកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញយ៉ាងច្រើនរហូតដល់ ៥០% និងសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើររាប់សិបលាននាក់។ ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនេះបានធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុករស់ឡើងវិញដោយផ្ទាល់ ដូចជាវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់ខេត្តហ្លួងព្រះបាង ខណៈដែលជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កំណត់ត្រា ៩,៨២ពាន់លានដុល្លារអាម៉េរិកកាលពីឆ្នាំមុន។
ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌ បានពង្រឹងភាពជាដៃគូនេះបន្ថែមទៀតដែលត្រូវបានបង្ហាញដោយសាលាបឋមសិក្សាមិត្តភាពចិន-ឡាវ ណងពីង។ដោយត្រូវបានសាងសង់ឡើងវិញដោយមានការគាំទ្រពីប្រទេសចិន និងត្រូវបានទទួលស្គាល់ដោយផ្ទាល់នៅក្នុងលិខិតឆ្លើយតបពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងឆ្នាំ២០១៩ សាលារៀននេះបច្ចុប្បន្នមានការរីកចម្រើនជាមួយនឹងគ្រឿងបរិក្ខារដែលបានធ្វើឱ្យប្រសើរឡើង បច្ចេកវិទ្យាទំនើប និងគ្រូបង្រៀនភាសាចិនកុកងឺស្ម័គ្រចិត្ត។ គំនិតផ្តួចផ្តើមថ្នាក់មូលដ្ឋានទាំងនេះ រួមជាមួយនឹងការវិនិយោគសំខាន់ៗលើថាមពល និងកសិកម្ម គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកែលម្អជីវភាពរស់នៅក្នុងស្រុក និងលើកកម្ពស់អនាគតដែលរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





