រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ (១ មិថុនា)
AKP ត្បូងឃ្មុំ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦--





ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ (១ មិថុនា) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ពាង ណារិទ្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំ។
រូបថត៖ AKP-ត្បូងឃ្មុំ





