AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦—







ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោកស្រី ឡាវ ជៀជិន ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group) និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងឧបត្ថម្ភគាំទ្រនូវអាវចំនួន ១ ២០០អាវ ទឹកបរិសុទ្ធវីតាល់ ១០០កេស ជូនដល់ក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា ក្រុមហ៊ុនបានចូលរួមគាំទ្រក្នុងយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយទូទាំងប្រទេស ដើម្បីផ្តល់សន្តិសុខព័ត៌មាន ដល់ប្រជាពលរដ្ឋ។
រូបថត៖ ខឹម សុវណ្ណារ៉ា