AKP សៀមរាប ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦--







លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ អញ្ជើញដឹកនាំក្រុមការងាររបស់សមាគមកាយឫទ្ធិនារីកម្ពុជា ចុះពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធី "មហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ OB-PS លើកទី៤២" ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ នៅខេត្តសៀមរាប។
រូបថត៖ សមាគមកាយឫទ្ធិនារីកម្ពុជា