សម្តេចប្រធានរដ្ឋសភា បរិច្ចាគថវិកា ២៥លានរៀល គាំទ្រយុទ្ធ នាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៦--តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំ ការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា នាំយកថវិកាសរុបចំនួន ២៥ លានរៀល ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមក្នុងយុទ្ធនា ការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦។

ថវិកាឧបត្ថម្ភដ៏ថ្លៃថ្លាទាំងនោះ រួមមាន៖ថវិកាផ្ទាល់ខ្លួនរបស់សម្តេចប្រធានរដ្ឋសភា៖ ចំនួន ២០ លានរៀល។ថវិការបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា៖ ចំនួន ៥ លានរៀល។
ពិធីប្រគល់ និងទទួលថវិកាទាំងនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនាមជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកៀរគរចលនាសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋាន ដើម្បីបុព្វហេតុជួយដល់កុមារកម្ពុជា ដោយគ្មានការរើសអើងពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយឡើយ។
សកម្មភាពដ៏សកម្ម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការបន្តនិរន្តរភាពការងារព្យាបាល និង សង្គ្រោះជីវិតកុមារកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងវិសាលភាពទូលំទូលាយ។

ដោយឡែក សម្រាប់ការចូលរួមបរិច្ចាគថវិកាពីសំណាក់រដ្ឋសភាកម្ពុជា ដែលមាន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធាននៅពេលនេះ បានស្តែងឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ដ៏ជ្រាលជ្រៅ និងការគិតគូរខ្ពស់ចំពោះសុខុមាល ភាពរបស់កុមារ និងមាតានៅកម្ពុជា។
ជានិច្ចកាល សម្តេចប្រធានរដ្ឋស ភា តែងតែផ្តល់តម្លៃខ្ពស់ដល់បេសកកម្មសង្គ្រោះជីវិត និងបានបង្ហាញការគាំទ្រយ៉ាងពេញ ទំហឹងតាមរយៈសកម្មភាពមនុស្សធម៌ ដើម្បីបន្តកសាងក្តីសង្ឃឹម និងភាពញញឹមជូនដល់កុមារី កុមារា ដែលជាទំពាំង ស្នងឫស្សីរបស់ជាតិ។
សូមបញ្ជាក់ថាអគ្គលេខាធិការដ្ឋសភា បានគាំទ្រនិងចូលរួមយ៉ាង សកម្ម ដល់មូលនិធិគន្ធបុប្ផាកម្ពុជាក្នុងការជួយសង្រ្គោះអាយុជី វិតកុមារកម្ពុជា។

ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គ លេខាធិការដ្ឋានរដ្ឋសភា ជារឿយៗតែងបានចូលរួមបរិច្ចាគថវិកា ដោយជ្រះថ្លាបំផុតក្នុងសកម្មភាពមនុស្សធម៌នេះ។
សូមបញ្ជាក់ផងដែរថា «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» គឺជាយុទ្ធនាការប្រចាំឆ្នាំដ៏មានសារៈសំខាន់ ដែលរៀបចំ ឡើងក្នុងគោលបំណងអបអរសា ទរ ទិវាកុមារអន្តរជាតិ ១ មិថុនា។ យុទ្ធនាការនេះ បង្កើតឡើងដើម្បីបំផុសចលនាសប្បុរសធម៌ក្នុងស្មារតី «ខ្មែរជួយខ្មែរ» រួមគ្នានាំមកនូវក្តីសង្ឃឹម ព្រមទាំងធានាឱ្យបាននូវការផ្តល់សេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងគ្មានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀម រាប។

រាល់ការបរិច្ចាគពីសំណាក់សប្បុរ សជននានា ទោះតិចក្តីច្រើនក្តី សុទ្ធតែមានតម្លៃមហាសាល និងជាចំណែកដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការរួមចំណែកសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជារាប់លានករណីក្នុងមួយឆ្នាំៗ ឱ្យជៀសផុតពីសេចក្តីស្លាប់ និងមានឱកាសលូតលាស់ប្រកប ដោយសុខភាពល្អ និងសុភមង្គ លដរាបតទៅ៕
ដោយ៖ ប៊ុនរិទ្ធ,ប្រភព៖ រដ្ឋសភា





