ឯកឧត្តម នេត្រ ភក្រ្តា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអគ្គនាយិកាក្រុមហ៊ុនទឹកផ្លែឈើយ៉ូស
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ --







ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតជូនលោកស្រី ហេង សុទ្ធាវី អគ្គនាយិការក្រុមហ៊ុនទឹកផ្លែឈើយ៉ូស YHS Cambodia (Yoe's) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ដោយក្រុមហ៊ុនបានបង្ហាញពីបំណងចូលរួមគាំទ្រ និងសហការជាមួយក្រសួងព័ត៌មាន ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។
រូបថត៖ ខឹម សុវណ្ណារ៉ា





