រដ្ឋមន្ត្រីក្រសួងការងារបើកដឹកនាំប្រជុំផ្សព្វផ្សាយពីវឌ្ឍនភាពការងារ និងជំរុញប្រសិទ្ធភាពនៃការអនុវត្ត វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តា លវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយវឌ្ឍនភាពការងារក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំ ណងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពិភាក្សា និងដោះស្រាយលើរបៀបវារៈសំខាន់ៗ ដូចជាបញ្ហាភាពមិនស៊ីគ្នានៃជំនាញ និងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ ការវាយតម្លៃ និងទទួលស្គាល់ជំនាញពីមុន (RPL) របស់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ការរៀបចំគន្លងអប់រំថ្មី ការធ្វើកំណែទ ម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងការពិនិ ត្យ និងរៀបចំរចនាសម្ព័ន្ធការងារមួយ ចំនួនឡើងវិញឱ្យស្របតាមបរិបទបច្ចុប្បន្ន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យជំរុញ និងពង្រីកការផ្សព្វផ្សា យអំពីរបបសន្តិសុខសង្គមរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅដល់គ្រប់ទិសទី ដើម្បីធានាថា បងប្អូនកម្មករនិយោជិត ក៏ដូចជាអ្នកស្វ័យនិយោជន៍ និងសមាជិកគ្រួសារ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃរបបសន្តិសុខសង្គម ទាំងផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។ ការណ៍នេះ គឺជាការបង្ខិតសេវាគាំពារសង្គមរបស់រាជរដ្ឋាភិបាល ឱ្យទៅកៀកនឹងប្រជាពលរដ្ឋ សំដៅលើកកម្ពស់សុខុមាលភាព ស្ថិរភាពជីវភាព និងកាត់បន្ថយភាពក្រីក្រជាអតិបរមា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥ លាននាក់ ដោយត្រូវធានាធ្វើយ៉ាងណាឱ្យសិស្សទទួលបានជំនាញពិតប្រាកដស្របតាមតម្រូវការទីផ្សារ ពេលចប់ទៅមានការងារធ្វើ និងទទួលបានប្រាក់កម្រៃសមរម្យ។ ឯកឧត្តមក៏បានជំរុញយន្តការបណ្តុះបណ្តា លចល័តតាមរយៈរថយន្តចល័តចុះទៅដល់មូលដ្ឋានផ្ទាល់ ពោលគឺត្រូវអនុវត្តតាមទស្សនទានជំនាញបច្ចេកទេសរត់រកមនុស្ស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។

បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ការណែនាំ ជំរុញធ្វើយ៉ាងណាបង្កើនការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវលេខទូរស័ព្ទ Hotline របស់ក្រសួង ដោយក្នុងនោះលេខ ១២៩៧ គឺសម្រាប់ជួយសម្របសម្រួល និងស្វែងរកការងារធ្វើ ចំណែកឯលេខ ១២៨៦ គឺសម្រាប់ជួយអន្តរាគមន៍ និងដោះស្រាយវិវាទការងារផ្សេងៗ។

ឯកឧត្តមបានរំលឹកផងដែរថា គ្រប់ការអនុវត្តការងារទាំងអស់ ត្រូវតែឈរលើគោលការណ៍សមភាព និងសមធម៌ជាចម្បង។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានផ្តល់អនុសាសន៍ណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញ និងការបន្ស៊ីជំនាញឱ្យស្របទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ ព្រមទាំងជំរុញការផ្តល់សេវាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនេះត្រូវបង្កើនការយកចិត្តទុកដាក់គិតគូរដល់បងប្អូនកម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សំដៅដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរនានារបស់បងប្អូនឱ្យបានទាន់ពេលវេលា។ ចំណែកការគាំពារដល់ពលករទេសន្តរប្រវេសន៍ ជាពិសេសអតីតពលករមកពីប្រទេសថៃ ក៏ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតផងដែរ។

ទោះជានាពេលកន្លងមកសម្រេចបានសមិទ្ធផលការងារគួរជាទីមោទកក៏ដោ យ ជាការឆ្លើយតបតាមអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបំពេញភារកិច្ចការងារ ដោយខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពការងារតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីបម្រើផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ ក្រសួងការងារ





