ចិន និងម៉ុងហ្គោលី នឹងធ្វើសមយុទ្ធយោធារួមគ្នា
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន និងម៉ុងហ្គោលី នឹងធ្វើសមយុទ្ធយោធារួមគ្នា «Steppe Partner 2026» នៅតំបន់ម៉ុងហ្គោលីខាងក្នុងភាគខាងជើងប្រទេសចិន ចាប់ពីចុងខែឧសភាដល់ដើមខែមិថុនា។
លោក ជាំង ប៊ីន (Jiang Bin) អ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា ការហ្វឹកហ្វឺននេះនឹងផ្តោតលើការវាយប្រហាររួមគ្នាប្រឆាំងនឹងក្រុមប្រដាប់អាវុធខុសច្បាប់។
យោងតាមលោក ជាំង បានឱ្យដឹងថា ការហ្វឹកហ្វឺនរួមគ្នានេះគឺជាលើកទីពីរនៃសមយុទ្ធប្រភេទនេះ ដោយមានគោលដៅពង្រឹងមិត្តភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមកជាបន្តបន្ទាប់ បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងពង្រឹងសមត្ថភាពភាគីទាំងពីរដើម្បីរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





