លោក លី ពិភាក្សាជាមួយលោក ត្រាំ តាមទូរស័ព្ទស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក-ចិន ថ្មីៗនេះ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ -- យោងតាមការលើកឡើងរបស់លោក ជុង វ៉ាដេ (Cheong Wa Dae) បានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលថ្មីៗនេះរបស់លោក ត្រាំ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ។
ការពិភាក្សាតាមទូរស័ព្ទត្រូវបានរៀបចំឡើងតាមសំណើរបស់ទីក្រុងសេអ៊ូល ដើម្បីស្តាប់អំពីកិច្ចប្រជុំកំពូលអាមេរិក-ចិន ថ្មីៗនេះហើយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា មិនបានចេញផ្សាយព័ត៌មានលម្អិតនៃការសន្ទនាទូរស័ព្ទភ្លាមៗនោះទេ។
លោក ត្រាំ បានវិលត្រឡប់មកផ្ទះវិញបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោកទៅកាន់ទីក្រុងប៉េកាំង ដែលបានបញ្ចប់កាលពីថ្ងៃសុក្រ។
លោក ត្រាំ និងលោក ស៊ី បានពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងពាណិជ្ជកម្ម និងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ អ្នកទាំងពីរមុននេះបាននិយាយថា ពួកគេបានឯកភាពគ្នាថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ ហើយច្រកសមុទ្រហ័រមូសត្រូវតែបើកចំហ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





