រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យប៉ាគីស្ថានពង្រឹងការសម្របសម្រួលជាមួយអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) កាលពីថ្ងៃអង្គារ បានអំពាវនាវដល់ប្រទេសប៉ាគីស្ថានឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងចូលរួមចំណែកដោះស្រាយបញ្ហាទាក់ទងនឹងការបើកច្រកសមុទ្រហ័រមូសឱ្យបានត្រឹមត្រូវ។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការអំពាវនាវបែបនេះនៅពេលសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ម៉ូហាម៉ាដ អ៊ីសាក ដារ (Mohammad Ishaq Dar) តាមទូរស័ព្ទ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





