ចិន និងថៃ នឹងធ្វើសមយុទ្ធយោធារួមគ្នា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយថា ប្រទេសចិន និងប្រទេសថៃ នឹងធ្វើសមយុទ្ធយោធារួមគ្នា «Strike-2026» នៅក្នុងប្រទេសថៃនាពាក់កណ្តាលនិងចុងខែឧសភា។
លោក ជាំង ប៊ីន (Jiang Bin) អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើសេចក្តីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ។
លោក ជាំង បាននិយាយថា ដោយផ្តោតលើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានៅលើភ្នំ និងនៅក្នុងព្រៃ» កងទ័ពចិន និងថៃនឹងបង្កើតក្រុមចម្រុះដើម្បីហ្វឹកហាត់លើប្រធានបទដូចជា ការថែទាំអ្នករងរបួសក្នុងសមរភូមិ នីតិវិធីប្រតិបត្តិការសម្រាប់ឧបករណ៍គ្មានមនុស្សបើក និងការបាញ់ប្រហារដោយគ្រាប់ពិត។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា សមយុទ្ធ «Strike 2026» នឹងជាសមយុទ្ធលើកទី៨ រវាងកងទ័ពទាំងពីរដែលមានគោលបំណងពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាបន្តបន្ទាប់ និងបង្កើនសមត្ថភាពកងទ័ពក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





