អង្គការសុខភាពពិភពលោក៖ មានករណីឆ្លងវីរុសហាន់តាចំនួនប្រាំពីរករណីត្រូវបានបញ្ជាក់នៅលើនាវាទេសចរណ៍
AKP ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ -- អង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីពេលថ្មីៗនេះថា ករណីឆ្លងវីរុសហាន់តាចំនួនប្រាំពីរករណីត្រូវបានបញ្ជាក់ក្នុងចំណោមអ្នកដំណើរនៅលើនាវាទេសចរណ៍MV Hondius។
អ្នកនាំពាក្យរបស់អង្គការ WHO បាននិយាយថា ទីភ្នាក់ងារនេះបានធ្វើបច្ចុប្បន្នភាពចំនួនករណីសរុបដែលបានរាយការណ៍របស់ខ្លួនដល់ប្រាំបួនករណីកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសបារាំងបានរាយការណ៍ថា អ្នកដំណើរជនជាតិបារាំងម្នាក់ដែលត្រូវបានជម្លៀសចេញពីនាវា MV Hondius បានធ្វើតេស្តវិជ្ជមានចំពោះមេរោគនេះ។
ក្នុងចំណោមករណីទាំងប្រាំបួនករណី មានករណីពីរបន្ថែមទៀតដែលត្រូវបានសង្ស័យថាបានឆ្លងវីរុសហាន់តា រួមទាំងមនុស្សដែលត្រូវបានគេជឿថា ជាអ្នកឆ្លងដំបូងគេនៅក្នុងការផ្ទុះឡើងនៃជំងឺនេះ។ លោកបានស្លាប់មុនពេលដែលគាត់អាចត្រូវបានធ្វើតេស្ត។ អង្គការ WHO បាននិយាយថា សរុបមក មនុស្សបីនាក់បានស្លាប់នៅក្នុងការផ្ទុះឡើងនៃជំងឺនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





