គណៈកម្មការអឺរ៉ុប៖ ហានិភ័យនៃការរីករាលដាលនៃវីរុសហាន់តានៅអឺរ៉ុបត្រូវបានវាយតម្លៃថានៅមានកម្រោតទាប
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ -- ហានិភ័យនៃវីរុសហាន់តាចំពោះសុខភាពសាធារណៈនៅអឺរ៉ុបត្រូវបានវាយតម្លៃថាមានកម្រិតទាប ប៉ុន្តែសហភាពអឺរ៉ុបបានធ្វើឱ្យយន្តការការពារស៊ីវិលមានភាពសកម្មសម្រាប់ការជម្លៀសអ្នកដំណើរដោយសុវត្ថិភាពពីនាវាទេសចរណ៍ MV Hondius។ នេះបើយោងតាមលោកស្រី អេវ៉ា ហេនស៊ីរ៉ូវ៉ា (Eva Hrncirova) តំណាងគណៈកម្មការអឺរុប (EC) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ។
លោកស្រីបាននិយាយថា «ដោយផ្អែកលើការវាយតម្លៃចុងក្រោយបំផុតរបស់អង្គការសុខភាពពិភពលោក ហានិភ័យដល់សាធារណជនអឺរ៉ុបទូទៅពីវីរុសហាន់តា ត្រូវបានវាយតម្លៃថានៅមានកម្រិតទាប»។
សហភាពអឺរ៉ុបបានធ្វើឱ្យយន្តការនេះសកម្មបន្ទាប់ពីការផ្ទុះឡើងនៃករណីឆ្លងវីរុសហាន់តា នៅលើនាវាដែលបានទៅដល់កំពង់ផែ Tenerife របស់ប្រទេសអេស្ប៉ាញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





