រដ្ឋមន្ត្រីការបរទេសតួកគី និងអេហ្ស៊ីប ពិភាក្សាគ្នាតាមទូរស័ព្ទអំពីកិច្ចចរចារវាងអ៊ីរ៉ង់-សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសតួកគីលោក ហាកាន់ ហ្វីដាន់ (Hakan Fidan) បានធ្វើការសន្ទនាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក បាដឺរ អាប់ឌែឡាតទី (Badr Abdelatty)។
យោងតាមប្រភពពីក្រសួងការបរទេសតួកគី បានឱ្យដឹងថា រដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាគ្នាអំពីការវិវឌ្ឍថ្មីៗទាក់ទងនឹងកិច្ចចរចាដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
មិនមានព័ត៌មានលម្អិតបន្ថែមអំពីការជជែកតាមទូរស័ព្ទនេះដែលត្រូវបានបង្ហាញទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





