ចិនបាញ់បង្ហោះយានអវកាសដឹកទំនិញ Tianzhou-10 ដើម្បីដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ទៅកាន់ស្ថានីយអវកាស
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ -- យោងតាមទីភ្នាក់ងារអវកាសចិនបានឱ្យដឹងថា ប្រទេសចិនបានបាញ់បង្ហោះយានអវកាសដឹកទំនិញ Tianzhou-10 ពីកន្លែងបាញ់បង្ហោះយានអវកាស Wenchang កាលពីព្រឹកថ្ងៃចន្ទ ដើម្បីដឹកជញ្ជូនសម្ភារៈសម្រាប់ស្ថានីយ៍អវកាសTiangong។
ទីភ្នាក់ងារនេះបាននិយាយថា រ៉ុក្កែត Long March-7 ដែលដឹកយានអវកាស Tianzhou-10 បានបាញ់បង្ហោះនៅម៉ោង ៨:១៤នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីកន្លែងបាញ់បង្ហោះ Wenchang ខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន។
បន្ទាប់ពីបាញ់បង្ហោះប្រហែល ១០នាទី យានអវកាស Tianzhou-10 បានបំបែកចេញពីរ៉ុក្កែត ហើយចូលទៅក្នុងគន្លងដែលបានកំណត់។ បន្ទះសូឡារបស់វាត្រូវបានលាតត្រដាងភ្លាមៗ។ ទីភ្នាក់ងារនេះបានប្រកាសពីការបាញ់បង្ហោះនេះថាទទួលបានជោគជ័យទាំងស្រុង៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





