អាជ្ញាធរ៖ អ៊ីរ៉ង់ត្រៀមខ្លួនផ្តល់ជំនួយដល់នាវាពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមុស
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ -- យោងតាមសុន្ទរកថាផ្លូវការមួយទៅកាន់ប្រធាននាវា ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA បានឱ្យដឹងថា អង្គភាពកំពង់ផែ និងដែនសមុទ្រអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយដល់នាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមុស។
ឯកសារនេះបាននិយាយថា កំពង់ផែរបស់អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ «សេវាកម្ម និងការគាំទ្របច្ចេកទេស ក៏ដូចជាជំនួយផ្នែកវេជ្ជសាស្រ្ត»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





