ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦--នៅរសៀលថ្ងៃអង្គារទី៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំលោកអភិបាលរងខេត្ត មន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិត នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
តាមរបាយការណ៍បឋមស្តីពីការងារសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែឧសភា ២០២៦នេះ ដំណើរការសាងសង់បានប្រមាណជា ៧០ភាគរយហើយ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ មានបណ្តោយ ១០២ម៉ែត្រ ទទឹង ១០១ម៉ែត្រ កម្ពស់ ៦ជាន់ ។ ហើយអគាររដ្ឋបាលសាលាខេត្តព្រះសីហនុ ចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃចន្ទទី៧ ខែមីនា ឆ្នាំ២០២២ ។


ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុនមហានគរនូវចំណុចខ្វះខាតមួយចំនួនត្រូវកែលម្អតាមលក្ខណបច្ចេកទេស ព្រមទាំងបានធ្វើការណែនាំក្រុមហ៊ុនត្រូវពន្លឿនការងារសាងសង់ទៅតាមផែនការ ក្នុងការធានាបរិមាណ គូណភាពប្រើប្រាស់បានយូ ។ ព្រោះអគាររដ្ឋបាលសាលាខេត្តព្រះសីហនុ គឺជាអគារមួយដែលមានទំហំធំទូលាយ ទំនើប ស្របតាមលក្ខណៈនៃការរីកចម្រើនរបស់ប្រទេសជាតិ សាងសង់តាមរចនាបទខ្មែរ ដែលមានចំណតរថយន្ត និងម៉ូតូនៅផ្នែកខាងក្រោមអគារ ធ្វើឱ្យការចតយានយន្តគ្រប់ប្រភេទប្រកបដោយលក្ខណបច្ចេកទេសធ្វើឱ្យផ្នែកខាងមុខបរិវេណសាលាខេត្តកាន់តែបង្កើននូវសោ ភ័ណភាពបន្ថែមទៀត ៕


ដោយ ងូ សុមុនី





