ផ្លូវថ្មីរវាងអាស៊ី និងអឺរ៉ុបត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំតុមូលរ៉ូស៊ីយ៉ា សេហ្គោដនីយ៉ា
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ -- ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរ៉ូស៊ីយ៉ា សេហ្គោដនីយ៉ា បានរៀបចំកិច្ចពិភាក្សាតុមូលអន្តរជាតិមួយ ស្តីពីបញ្ហាបច្ចុប្បន្នក្នុងវិស័យភស្តុភារកម្មអន្តរជាតិ និងតួនាទីនៃច្រករបៀងដឹកជញ្ជូនក្នុងភូមិសាស្ត្រនយោបាយទំនើប។
ក្រុមអ្នកជំនាញបានពិភាក្សាអំពីរបៀបដែលទណ្ឌកម្ម ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកកំពុងផ្លាស់ប្តូរផ្លូវពាណិជ្ជកម្មសំខាន់ៗ និងចែកចាយអំណាចសេដ្ឋកិច្ចនិងនយោបាយឡើងវិញនៅទូទាំងតំបន់អឺរ៉ាស៊ី។
វាគ្មិនដែលចូលរួមកិច្ចពិភាក្សាតុមូលនោះរួមមាន លោកស្រី ណាតាលីយ៉ា ហ្សាដូនស្កាយ៉ា (Natalya Zadonskaya) អនុប្រធានគម្រោងអន្តរជាតិនិងសមាហរណកម្មឌីជីថលនៃនាយកដ្ឋានច្រករបៀងដឹកជញ្ជូនអន្តរជាតិលោក ស៊ែរហ្គេយ លូកូនីន (Sergei Lukonin) ប្រធានវិស័យសេដ្ឋកិច្ច និងគោលនយោបាយចិននៅមជ្ឈមណ្ឌលសិក្សាអាស៊ីប៉ាស៊ីហ្វិកនៃវិទ្យាស្ថានសេដ្ឋកិច្ចពិភពលោក និងទំនាក់ទំនងអន្តរជាតិ (IMEMO) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី លោក កាហ្សបេក ម៉ៃហ្គែលឌីណូវ (Kazbek Maigeldinov) ប្រធានមូលនិធិសាធារណៈសមាគមអ្នកស្រាវជ្រាវចិនលោក វ៉ាង អ៊ីវៃ (Wang Yiwei) នាយកវិទ្យាស្ថានកិច្ចការអន្តរជាតិ និងជានាយកមជ្ឈមណ្ឌលសិក្សាអឺរ៉ុបនៅសាកលវិទ្យាល័យរេនមីននៃប្រទេសចិននិងលោកស្រី ឡាកស្ម៊ី ប៊ូជូ (Lakshmi Boojoo) នាយកមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ច និងការប្រកួតប្រជែងរបស់ប្រទេសម៉ុងហ្គោលី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





