រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងអូស្ត្រាលី គួរតែរួមគ្នាគាំទ្រពហុភាគីនិយម
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានមានប្រសាសន៍កាលពីថ្ងៃពុធថា ប្រទេសចិននិងអូស្ត្រាលី គួរតែឈររួមគ្នានៅខាងប្រវត្តិសាស្ត្រ និងនៅខាងពហុភាគីនិយម រួមគ្នាគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីសកល និងរក្សាស្ថិរភាព និងដំណើរការរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងផ្គត់ផ្គង់ ដើរតួនាទីស្ថាបនាក្នុងការដោះស្រាយនយោបាយនៃបញ្ហាក្តៅៗ និងលើកកម្ពស់ការកសាងប្រព័ន្ធគ្រប់គ្រងសកលដែលកាន់តែយុត្តិធម៌ និងសមធម៌។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះនៅពេលធ្វើកិច្ចសន្ទនាការទូត និងយុទ្ធសាស្ត្រចិន-អូស្ត្រាលី លើកទី៨ ជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វង់ (Penny Wong)នៅទីក្រុងប៉េកាំង៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





