ន័រវែស និងអ៊ុយក្រែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីផលិតយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅក្នុងប្រទេសន័រវែស
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋាភិបាលន័រវេសបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសន័រវេស និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមការផលិតយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនរួមគ្នានៅក្នុងប្រទេសន័រវេស។
យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការពារជាតិន័រវេសបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងគៀវដោយឯកអគ្គរដ្ឋទូតន័រវេសប្រចាំប្រទេសអ៊ុយក្រែន លោក ឡាស រ៉ាកណារ អាឡេរូដ ហានសេន (Lars Ragnar Aalerud Hansen) និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក សើហ្គី បូយេវ (Sergiy Boyev)។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ក្រុមហ៊ុនផលិតអ៊ុយក្រែនបានប្រាប់ក្រសួងការពារជាតិន័រវេសថា ខ្លួនរំពឹងថាប្រព័ន្ធផលិតដែលរៀបចំដោយប្រទេសន័រវេសដំបូងនឹងត្រូវបានដឹកជញ្ជូនទៅអ៊ុយក្រែនមុនរដូវក្តៅនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិន័រវេស លោក តូរ៉េ អូ សានវីក (Tore O. Sandvik) បាននិយាយថា កិច្ចសហប្រតិបត្តិការនេះគឺជា «ជំហានដ៏សំខាន់និងជាក់ស្តែង» ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការការពារជាតិន័រវេស-អ៊ុយក្រែន កាន់តែស៊ីជម្រៅ។
កិច្ចព្រមព្រៀងនេះក៏នឹងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការឧស្សាហកម្មទ្វេភាគីផងដែរ រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងបង្កើតកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





