ចិនបាញ់បង្ហោះផ្កាយរណបប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ -- ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបប៉ាគីស្ថានមួយគ្រឿងចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។
ផ្កាយរណបនេះមានឈ្មោះថា PRSC-EO3 ត្រូវបានបាញ់បង្ហោះនៅម៉ោង ៨:១៥នាទីយប់ (ម៉ោងនៅទីក្រុងប៉េកាំង) ដោយរ៉ុក្កែត Long March-6 ហើយបានចូលទៅក្នុងគន្លងគោចរដែលបានគ្រោងទុកដោយជោគជ័យ។
ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី៦៤០ នៃស៊េរីរ៉ុក្កែត Long March ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





