រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃចន្ទថា លោក ម៉ាស៊ីម ព្រីវូត (Maxime Prevot) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ិក នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១ខែឧសភា។
អ្នកនាំពាក្យរូបនេះបាននិយាយថា លោក ព្រីវូត នឹងធ្វើដំណើរទស្សនកិច្ចនេះតាមការអញ្ជើញរបស់លោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





