រដ្ឋបាលខេត្តកែបណែនាំដល់មន្ទីរអង្គភាពទាំងអស់ត្រូវបន្តផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក និងបទបញ្ជាលេខ០១បប ដល់មន្ត្រីរបស់ខ្លួន និងប្រជាពលរដ្ឋនៅមូលដ្ឋាន
AKP កែប ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦-- លោក ព្រុំ គន្ធិ អភិបាលខេត្តស្តីទី បានណែនាំដល់មន្ទីរអង្គភាពទាំងអស់ត្រូវបន្តផ្សព្វផ្សាយ អនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃ ០៥/០១/២០២៦ និងបទបញ្ជារលេខ ០១ បប ចុះថ្ងៃ ១៤/កក្កដា/២០២៥ ដល់មន្ត្រីរបស់ខ្លួន និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកអភិបាលខេត្តស្តីទីបានធ្វើការណែនាំដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅបន្ត នៅសាលប្រជុំតូចសាលាខេត្ត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ។

លោកអភិបាលខេត្តស្តីទី បានលើកឡើងថា Online Scams គឺជាសង្គ្រាមមួយដ៏ធំ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ និងតោងសេដ្ឋកិច្ចឱ្យធ្លាក់ចុះ។ Online Scams នៅគ្រប់ទូទាំងប្រទេសបានបង្កើតនៅឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរទៅលើជីវិតមនុស្ស ទ្រព្យសម្បត្តិ និងពេលវេលា។ សង្គ្រាមមួយនេះ យើងទាំងអស់គ្នា រួមជាមួយរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្ត ចូលរួមប្រយុទ្ធប្រឆាំង និងលុបបំបាត់អោយអស់ពីមូលដ្ឋាន និងឈានទៅថែរក្សាសុខសុវត្ថិភាព និងបង្កើតនូវការងារជូនដល់ប្រជាពលរដ្ឋ។

ដើម្បីធានាបាននៅប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់នូវ Online Scams សូមឱ្យមន្ទីរទាំងអស់ត្រូវខិតខំផ្សព្វផ្សាយនូវអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃ ០៥/០១/២០២៦ និងបទបញ្ជារលេខ ០១ បប ចុះថ្ងៃ ១៤/ កក្កដា /២០២៥ ឱ្យផុលផុសបំផុត ដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន និងផ្តល់ប្រជាពលរដ្ឋ៕

ដោយ AKP





