កិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមេសានិងដាក់ចេញទិសដៅអនុវត្តបន្តប្រចាំខែឧសភាឆ្នាំ ២០២៦របស់បញ្ជាការដ្ឋានតំបន់ប្រតិ បត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤
AKPកំពង់ធំថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦--នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមេសានិងដាក់ ចេញនូវទិសដៅអនុវត្តបន្តប្រចាំខែឧសភាឆ្នាំ២០២៦ក្រោមអធិបតីភាពឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងអង្គភាពការិយាល័យ ស្ថាប័នពាក់ព័ន្ធជាច្រើននាក់។

លោកអនុសេនីយ៍ ឯក ចាន់ សុធី នាយរងការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្ដីពីលទ្ធផលការងារយោធាសន្តិសុខ ដែលអង្គភាពសម្រេចបានក្នុងខែមេសា ឆ្នាំ២០២៦ ដោយបានលើកឡើងនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមមួយចំនួន និងសេចក្តីព្រាងស្ដីពីទិសដៅ សម្រាប់អនុវត្តបន្ត ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សា និងបំពេញបន្ថែម ។
បន្ទាប់មកអង្គប្រជុំបានឡើងធ្វើបទអន្តរា គមន៍ និងធ្វើការពិភាក្សាយ៉ាងម៉ត់ចត់ លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែ និងទិសដៅដែលត្រូវអនុវត្តបន្ត និងដោយបានលើកឡើងនៅបណ្ដាសំណូមពរមួយចំនួនដាក់ជូនមេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំក្នុងការដោះស្រាយផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ច សម្រេចបានជោគជ័យតាមផែនការ និងបទបញ្ជាដែលថ្នាក់ដឹក នាំគ្រប់លំដាប់ថ្នាក់នៃកងយោ ធពលខេមរភូមិន្ទ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រគល់ជូន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន ដែលកើតមានឡើងនៅមជ្ឈិមបូព៌ា និងសភាពការណ៍វិវត្តថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ ។
ជាមួយនោះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានបញ្ជាក់ជូនអំពីការអនុម័តរបស់គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្ត៍នូវច្បាប់កាតព្វកិច្ចយោធា ហើយបានបញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិនិត្យនិងអនុម័តជាការប្រញាប់ផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុនបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តមានជាអាទិ៖ទី១.ត្រូវត្រៀមបម្រុងកម្លាំងគ្រឿងបំពាក់ សម្ភារៈនិងមធ្យោបាយគ្រប់គ្រាន់ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់នៃកងយោពលខេមរភូមិន្ទ។ទី២.ត្រូវចូលរួមយ៉ាងសកម្ម ក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តកំពង់ធំឱ្យទទួលបានជោគជ័យ។

ពិសេសក្នុងរដូវប្រាំងនេះ ការពារឱ្យបាន មិនឱ្យមានការលួចកាប់បន្ទានព្រៃឈើរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិ ហើយ នឹងត្រូវយកចិត្តទុកដាក់ការពារឱ្យបានតំបន់អភិរក្សពូជត្រីនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយនិងនៅឃុំពាមបាង ស្រុកស្ទោងឱ្យបានជាដាច់ខាតនិងទី៣.ត្រូវចូលរួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងកងកម្លាំងប្រដាប់អាវុធទាំងបីក្នុងការអនុវត្តនូវគោលន យោបាយភូមិឃុំមានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។
ថ្នាក់ដឹកនាំ នាយទាហាន នាយទាហាន រងនិងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្ត ដាច់ខាតគោរពប្រតិបត្តិយ៉ាងមុឺងម៉ាត់ តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ៕
ដោយ៖ ស៊ុម វណ្ណា





