រដ្ឋបាលខេត្តកំពង់ឆ្នាំងយល់ដឹងផ្នែកច្បាប់ យន្ដការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ
AKP ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខា ធិការនៃក្រសួងយុត្តិធម៌ និងជាអនុ ប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ អំពី ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរយុត្តិធម៌ខេត្តកំពង់ឆ្នាំង ។
ពិធីនេះដោយនការអញ្ជើញចុលរួមពីលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លោកគុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពដែលពាក់ព័ន្ធ អភិបាលក្រុងស្រុក នាយករងរដ្ឋបាលសាលាខេត្ដ និងសមត្តកិច្ចពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម មាស សុកែវ បានមានប្រសាសន៍ថា ក្នុងវិស័យការងារនៅកម្ពុជាយន្ដការស្ដី ពីការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ត្រូវបានរដ្ឋាភិបាលរៀបចំបង្កើតឱ្យមានឡើងតាមរយៈច្បាប់ស្ដីពីការងារ និងព្រមទាំងបង្កើតឱ្យមាននូវស្ថាប័នទទួលបន្ទុកដោះស្រាយវិវាទការងារមួយចំនួន មុនក្រុមមេធាវី សហប្រតិបត្ដិការ សហការជាមួយ និងលើ កយកប្រធានបទស្ដីពី «វិវាទការងារ» មកធ្វើការបកស្រាយ។

យោងតាមច្បាប់ស្ដីពីការងារនៃព្រះរាជា ណាចក្រកម្ពុជា វិវាទការងារត្រូវបានបែងចែកចេញជា ០២គឺ វិវាទបុគ្គល និងវិវាទការងាររួម ដែលវិវាទការងារទាំងពីរប្រភេទនេះត្រូវបានប្រើប្រាស់នូវយន្ដការពីរផ្សេងគ្នា ដើម្បីយកមកប្រើប្រាស់ក្នុងការដោះស្រាយ។ នៅក្នុងនោះយន្ដការដែលត្រូវប្រើប្រាស់មានដូចជា ការ ចរចា ការផ្សះផ្សា ការដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ការធ្វើកូដកម្ម ឬឡុកអៅ និងការដោះស្រាយនៅស្ថាប័នតុលាការ ជាអាទិ៍ ។

ទន្ទឹមនឹងនោះឯកឧត្តមបានបន្តថា ជាទូ ទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នៅគ្រប់វិវាទទាំងអស់ដែលបានកើតឡើ ង មិនថានៅក្នុងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យការងារនោះទេ ត្រូវបានប្រើប្រាស់នូវយន្តការតុលាការ និងយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដូចជាការការចរចា និងការផ្សះផ្សាជាអាទិ៍ មកធ្វើការដោះស្រាយនូវវិវាទទាំងនោះដោយផ្អែកលើមូលដ្ឋានច្បាប់ជាធរមាន។
សមត្តកិច្ចពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់សម្របសម្រួលជូនប្រជាពលរដ្ឋ និងភាគគីពាក់ព័ន្ធ ក្នុងការដោះស្រាយវិវាទបុគ្គល ដើម្បីឱ្យម្ចាស់សមីព្រមទទួលដោយត្រជាក់ និងសះជានៅនាយកដ្ឋានអធិការការងារ សាលាក្ដីដែលមានស មត្ថកិច្ច គឺសាលាដំបូងរាជធានី ខេត្ដនៃទីកន្លែងដែលមានវិវាទការងារនោះ ។
ថ្លែងក្នុងបរិបទនេះរឯកឧត្តម មាស សុកែវ បានបញ្ចាក់ទៀតថា ភាគីវិវាទទាក់ទងនឹងសិទ្ធិអាចជ្រើសរើសវិធីដោះស្រាយវិវាទរបស់ពួកគេតាមរយៈតុលាការ។

ដោយហេតុថាតុលាការ គឺជាស្ថាប័នមានសមត្ថកិច្ចដោះស្រាយលើវិវាទទាំងអស់ ហេតុដូចនេះ ចំពោះវិវាទការងាររួម ក្រោយពីមានការចេញសេចក្ដី បង្គាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល ភាគីអាចធ្វើការប្ដឹងជំទាស់នឹងសេចក្ដីបង្គាប់នោះមកស្ថាប័នតុលាការតាមបែបបទ និងកំឡុងពេលដែលកំណត់ដោយ ច្បាប់។ មានន័យថា ភាគីអាចប្ដឹងមកសាលាដំបូងរាជធានី ខេត្ដ ដែលមានសមត្ថកិច្ច ហើយវិវាទនេះ តុលាការនឹងដោះស្រាយដោយប្រើប្រាស់យន្ដការតាមក្រមនីតិវិធីរដ្ឋប្បវេណី៕
ដោយ៖បៃ ស៊ីថុន





