ប្រទេសវៀតណាមបានរក្សាតួនាទីជាដៃគូពាណិជ្ជកម្មនិងអ្នកវិនិយោគឈានមុខគេនៅប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦--ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសវៀតណាមបានរក្សាតួនាទីជាដៃគូពាណិជ្ជកម្មនិងអ្នកវិនិយោគឈានមុខគេនៅប្រទេសកម្ពុជា។ វត្តមានរបស់ក្រុមហ៊ុនសម្ព័ន្ធ សាជីវកម្មធំៗ ដូចជា ក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម, ក្រុមហ៊ុនសម្ព័ន្ធ Thaco Group, ក្រុមហ៊ុនសម្ព័ន្ធ Viettel Group (Metfone) និងធនាគារធំៗ របស់វៀតណាម បានបង្កើតការងារដោយផ្ទាល់និងប្រយោលជាច្រើនកន្លែងសម្រាប់ប្រជាជនកម្ពុជា ចូលរួមចំណែកសម្រាប់ការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន បងពន្ធចូលថវិការដ្ឋ ក៏ដូចជាជួយជំរុញដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំង ២ គឹ វៀតណាម និងកម្ពុជា។ នេះជាការកត់សម្គាល់ របស់ ឧកញ៉ា ឡេង រឹទ្ធី។


ក្នុងកិច្ចសន្ទនាធុរកិច្ចឆ្នាំ ២០២៦ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ឧកញ៉ា ឡេង រឹទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA) បានមានប្រសាសន៍ថា ក្នុងបរិបទនៃសភាពការណ៍ថ្មីនេះ វិស័យសេដ្ឋកិច្ចរងផលប៉ះពាល់ដោយកត្តាជាច្រើនដែលមិនអាចទាយទុកជាមុនបាន។ សមាគមសហព័ន្ធធុរកិច្ចវៀតណាម–កម្ពុជា (VCBA) តែងតែទទួលបានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់កម្ពុជា ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្មកម្ពុជា (MOC) សភាពាណិជ្ជកម្មកម្ពុជា (CCC) ជាពិសេសគឺការជួយជ្រោមជ្រែងនិងសម្របសម្រួលដោយផ្ទាល់ពីសំណាក់ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការគាំទ្រពេញទំហឹងពីសំណាក់សមាជិកទាំងឡាយក្នុងសមាគម VCBA។ ដូច្នេះហើយ VCBA ប្តេជ្ញាបន្តអនុវត្តបេសកកម្មរបស់ខ្លួនជាមួយនឹងការងារភារកិច្ចជាក់លាក់និងចាំបាច់មួយចំនួនដូចតទៅ៖

- ជាស្ពានដ៏រឹងមាំ៖ ធ្វើការរួមគ្នា សម្របសម្រួចឱ្យសហគ្រិន អាជីវកម្ម ដោះស្រាយការរលំបាកពាក់ព័ន្ធនឹងយន្តការនិងគោលនយោបាយ ប្រសិនបើមាន។
- ជាអ្នករួមដំណើរ៖ សម្របសម្រួលប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ជួយឱ្យអ្នកវិនិយោគថ្មីអាចចូលទីផ្សារកម្ពុជាបាន។
- ជាអ្នកត្រួសត្រាយ៖ ជំរុញសកម្មភាពអាជីវកម្មប្រកបដោយទំនួលខុសត្រូវចំពោះសង្គមនិងសហគមន៍មូលដ្ឋាន។
ក្នុងស្មារតីនេះ តាងនាមគណៈកម្មាធិការរៀបចំ ឡេង រឹទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា(VCBA)ស្វាគមន៍យ៉ាងកក់ក្តៅចំពោះពាណិជ្ជករ អាជីវករទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមកិច្ចសន្ទនារបស់យើងនៅថ្ងៃនេះ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សិរី ឧត្តម





