មេដឹកនាំសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់មិនអាចទៅរួចទេ ប្រសិនបើការបិទផ្លូវដោយកងទ័ពជើងទឹកត្រូវបានដកចេញ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជឿជាក់ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នឹងមិនអាចទៅរួចទេ ប្រសិនបើការបិទផ្លូវដោយកងទ័ពជើងទឹកត្រូវបានដកចេញ។
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា «អ៊ីរ៉ង់មិនចង់ឱ្យច្រកសមុទ្រហ័រមុសបិទទេ ពួកគេចង់ឱ្យវាបើកដើម្បីពួកគេអាចរកចំណូលបាន ៥០០លានដុល្លារអាម៉េរិកក្នុងមួយថ្ងៃ។ពួកគេគ្រាន់តែនិយាយថា ពួកគេចង់ឱ្យវាបិទ ពីព្រោះខ្ញុំបានបិទវាទាំងស្រុងដូច្នេះពួកគេគ្រាន់តែចង់ «រក្សាមុខមាត់»។ លោកបានបន្ថែមថា «ប៉ុន្តែប្រសិនបើយើងធ្វើបែបនោះ វាមិនអាចមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





