នាយករដ្ឋមន្ត្រីប៉ាគីស្ថានសង្ឃឹមថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងបន្តគោរពបទឈប់បាញ់
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក សេហ៍បាស សារីហ្វី (Shehbaz Sharif) បាននិយាយនៅថ្ងៃពុធនេះថា លោកសង្ឃឹមថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងបន្តគោរពតាមបទឈប់បាញ់ និងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ ដើម្បីបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកបានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់ការទទួលយកសំណើសុំបន្តបទឈប់បាញ់ ដើម្បីអនុញ្ញាតឱ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបន្តដំណើរការទៅមុខ។
លោក សារីហ្វ បាននិយាយថា ប៉ាគីស្ថាននឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឆ្ពោះទៅរកការដោះស្រាយជម្លោះដោយកិច្ចចរចា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





