អ្នកនាំពាក្យក្រសួងការបរទេសចិន៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវការសន្តិភាព មិនមែនការប្រឈមមុខដាក់គ្នាទេ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- លោក គូ ជៀគុន (Guo Jiakun) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីពេលថ្មីៗនេះថា អ្វីដែលតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវការបំផុត គឺសន្តិភាព និងភាពស្ងប់ស្ងាត់ មិនមែនជាការដាក់បញ្ចូលកម្លាំងខាងក្រៅ ឬការញុះញង់ឱ្យមានការបែកបាក់ និងការប្រឈមមុខដាក់គ្នានោះទេ។
លោក គូ បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរ ស្តីពីសមយុទ្ធយោធាប្រចាំឆ្នាំដែលដឹកនាំដោយសហរដ្ឋអាមេរិក និងហ្វីលីពីន ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





