នាយករដ្ឋមន្ត្រីប៉ាគីស្ថានសង្ឃឹមថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងគាំទ្របទឈប់បាញ់
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក សេហ៍បាហ្ស សារីហ្វ (Shehbaz Sharif) បានមានប្រសាសន៍នៅថ្ងៃពុធនេះថា លោកសង្ឃឹមថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងបន្តគោរពតាមបទឈប់បាញ់ និងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ ដើម្បីបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកបានថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់ការទទួលយកសំណើសុំពង្រីកបទឈប់បាញ់ «ដើម្បីអនុញ្ញាតឱ្យកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបន្តដំណើរការទៅមុខ»។
លោក សារីហ្វ បាននិយាយថា ប្រទេសប៉ាគីស្ថាននឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឆ្ពោះទៅរកការដោះស្រាយជម្លោះដោយការចរចា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





